Thursday, June 19, 2014

អកុសលកម្មបទ១០



កាយទុច្ចរិត​៣​​
-បាណាតិបាតា កិរិយា​​សម្លាប់​សត្វ​​មាន​ជីវិត​​ដោយ​​កាយ ឬ​​ប្រើ​​គេ​​ឲ្យ​​ធ្វើ​​ដោយ​​វាចា​។
-អទិន្នា​ទានា កិរិយា​​លួច​​យក​​នូវ​វត្ថុ​​ដែល​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ​​ដោយ​​វាចា។
-កាមេសុមិច្ឆាចារា កិរិយា​​ប្រព្រឹត្ដ​​ខុស​​ក្នុង​​កាម​​​ទាំងឡាយ​​ដែល​មិន​មែន​ជា​​កម្ម​សិទ្ធិ​​របស់​​ខ្លួន​​។
វចី​ទុច្ច​រិត​៤​
-មុសាវាទា​ កិរិយា​ពោល​ដោយ​ពាក្យកុហក។
-បិសុណាវាចា កិរិយា​ពោល​ពាក្យ​ញុះញង់ ស៊ក​សៀតបំបែកបំបាក់គេ។
-ផរុសវាចា ករិយា​ពោលពាក្យអាក្រក់​ ទ្រគោះ​បោះបោក​ជេរ​ប្រទេច​ជាដើម។
-សម្ផប្បលាបា កិរិយា​ពោល​ពាក្យ​រោយ​រាយ​ឥតប្រយោជន៍។
មនោទុច្ច​រិត​៣
-អភិជ្ឈា ចិត្ដ​សំឡឹង​រំពៃ​ចំពោះទ្រព្យ​របស់អ្នកដទៃ​ដោយ​គិត​បម្រុង​នឹង​ឲ្យ​បាន​មកជា​របស់ខ្លួន។
-ព្យាបាទ ចិត្ដ​ចង​គំនុំគំគួន គឺប៉ង​ចង់​ឲ្យ​អ្នកដទៃ​ដល់នូវ​សេចក្ដី​វិនាស។
-មិច្ឆាទិដ្ឋិ គំនិត​យល់ខុស ហើយ​ប្រកាន់​ថា​ជាត្រូវ។

0 comments:

Post a Comment